Aston Martin Vanquish ជាគ្រាប់រ៉ុកកែតរបស់ប្រទេសអង់គ្លេសមួយគ្រាប់នេះតម្លៃជិតកន្លះលានដុល្លារ
Lee Then
NOVEMBER 27 2024
យានយន្ត
38 views
2 mins read

Martin Vanquish ជាឡានដែលមានលក្ខណៈដូចគ្រាប់មីស៊ីល ដែលមានសម្លេងសំឡេងដ៏ខ្លាំងក្លា  Aston Martin Vanquish 2025 គឺជាការបង្ហាញនូវការរចនាដ៏អស្ចារ្យ និងកំលាំងដ៏ខ្លាំងក្លា។ រថយន្តនេះមានបំពង់ស៊ីមាំងតានីយ៉ូម (Titanium) ជាជម្រើសបន្ថែម ដែលបញ្ចេញសំឡេងដ៏ពិរោះចេញក្នុងតំបន់ភ្នំ Sardinian ដោយមានអារម្មណ៍ដូចជាគ្រាប់មីស៊ីលកំពុងរត់ដែលវាបានបញ្ចេញកម្លាំងរហូតដល់ទៅ 823 សេះនៅពេលវាបានចញ្ចេញកម្លាំងអស់។

2025 Aston Martin Vanquish 103 6716890d50141.jpg

រូបរាងវាបង្ហាញពីសម្រស់ដ៏អស្ចារ្យ បែបសាមញ្ញ និងប្រណិត ដែលជាលក្ខណៈសំខាន់នៃ Aston Martin តម្លៃរបស់វាចាប់ពី 434,000 ដុល្លារ ធ្វើឲ្យវាក្លាយជាឥស្សរជនដ៏មានតម្លៃសម្រាប់ម៉ាកដែលកំពុងលក់នៅក្នុងទីផ្សាររថយន្តប្រណិតបំផុត។
ជំនាន់ទីបីនៃ Vanquish មានខ្លួនទាបប្រហែល 6.5 អ៊ីញនៅលើ Aston Martin DB12 ហើយមានប្រវែងកង់បន្ថែម 3.2 អ៊ីញ។ វាមានខ្លួនធំ និងការរចនាដោយលក្ខណៈជាត្រគោលរបស់ Aston Martin តែម្តង។ ស្លាក "Aston Martin V12" នៅផ្នែកខាងថ្ពាល់ជំហៀងរបស់រថយន្តពិតជាមានប្រយោជន៍សម្រាប់បង្ហាញសមត្ថភាពនៅពេលដែលរត់ល្បឿនលឿន។

2025 Aston Martin Vanquish 113 67168913b4471.jpg

2025 Aston Martin Vanquish ផ្តល់នូវផ្នែកខាងក្នុងដែលបញ្ចេញនូវភាពប្រណិត បច្ចេកវិទ្យាទំនើប ការរចនា និងសម្ភារៈគុណភាពខ្ពស់ផ្នែកខាងក្នុងប្រើស្បែកប្រណិត ព្រមទាំងការតុបតែងដោយកាបូនហ្វាយប័រ និងលោហៈខ្មៅដែលបន្ថែមនូវភាពស្រស់ស្អាត កៅអីស្តង់ដារបែប Sport ផ្តល់នូវការប្រើប្រាស់ល្អ និងមានជម្រើសកៅអីកាបូនហ្វាយប័រដើម្បីបង្កើនការទំនុកចិត្តក្នុងការបើកបរ។

2025 Aston Martin Vanquish 123 67168c2d174f6.jpg

បច្ចេកវិទ្យា និងប្រព័ន្ធព័ត៌មានកម្សាន្តរបស់វាគឺអេក្រង់បង្ហាញកុងទ័រឌីជីថលទំហំ 10.25 អ៊ីញ អេក្រង់កម្សាន្តទំហំ 10.3 អ៊ីញ ដែលគាំទ្រ Apple CarPlay និង Android Auto  ប្រព័ន្ធសំឡេង Bowers & Wilkins ដែលមានគុណភាពខ្ពស់ ប្រព័ន្ធត្រួតពិនិត្យកម្តៅដោយស្វ័យប្រវត្តិពីរដំណាក់កាល ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការបើកបរ។ សម្រាប់ផ្នែកខាងក្នុងរបស់ 2025 Aston Martin Vanquish ផងដែរបានបង្ហាញនូវការរចនាដ៏ប្រណិត និងបច្ចេកវិទ្យាទំនើប ដែលផ្តល់នូវបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះ។

2025 Aston Martin Vantage Cm Interior 102 65c282114db2d.jpg
ម៉ាស៊ីន 5.2 លីត្រ V-12 របស់វាត្រូវបានកែប្រែដោយបំពាក់មកជាមួយនិង turbocharger រហូតដល់ទៅពីរដែលបញ្ចេញកម្លាំងដល់ទៅ 823 សេះ និងកម្លាំងរមួលប្រមាណជា 1000.6 Nm​ ដែលធ្វើអោយវាមានសន្ទុះពី 0-100km/h ចាយពេលត្រឹមតែ 3 វិនាទី និង
ល្បឿនអតិបរមា 214 mph (344 km/h) ដែលបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យនៅលើផ្លូវត្រង់ហើយវាក៏មានការបរិភោគប្រេងជាមធ្យមប្រមាណ 14.4 លីត្រ ក្នុង 100 គីឡូម៉ែត្រផងដែរ
Aston Martin Vanquish Engine.jpg

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia