ឡូយណាស់! អេប២នេះអាចធ្វើចលនាផែនទីពេញពិភពលោក បាននៅលើទូរស័ព្ទដៃយ៉ាងងាយស្រួល
Makara Rin
OCTOBER 30 2024
គន្លឹះល្អៗ
100 views
1 min read

ជាទូទៅប្រសិនបើអ្នកចង់ធ្វើចលនាផែនទី គឺទាមទាឲ្យយើងប្រើប្រាស់ជាមួយនឹង Software ធំៗនៅលើក្នុងកុំព្យូទ័រដូចជាធ្វើនៅក្នុង After Effect ជាដើម ដោយឡែកប្រសិនបើអ្នកទាំងអស់គ្នាមិនចង់ប្រើប្រាស់កុំព្យូទ័រដើម្បីធ្វើដោយសារវាពិបាក វាសាំញ៉ាំ អ្នកក៏អាចប្រើវាបាននៅលើទូរស័ព្ទដៃក៏បានដែរ។

សម្រាប់ការធ្វើនៅលើទូរស័ព្ទដៃគឺយើងអាចប្រើប្រាស់ជាមួយនឹងអេបពីរ ដែលអេបពីរនេះគឺសុទ្ធសឹងតែអាចធ្វើចលនាផែនទីបានយ៉ាងងាយស្រួលដូចគ្នា មានការកំណត់ទៅតាមទីតាំងគ្រប់កន្លែងដែលមាននៅក្នុងផែនទី អាចឲ្យយើងដាក់បង្ហាញឈ្មោះខេត្ត icon តំណាងប្រទេស និងមុខងារផ្សេងៗជាច្រើនទៀត។

1, Mult.dev

សម្រាប់អេបទី១មួយនេះគឺអនុញ្ញាតឲ្យយើងធ្វើចលនាផែនទីបានយ៉ាងស្អាតចេញពីខេត្តមួយទៅខេត្តមួយ សម្រាប់ផែនទីយើងអាចជ្រើសរើសបាន មានជាប្រភេទ Eco និង Earth លើសពីនេះទៅទៀតយើងក៏អាចរើសជាមួយទំហំនៃវីដេអូបានផងដែរ។ 

ក្រៅពីនេះនៅពេលដែលយើងធ្វើគឺយើងអាចធ្វើការជ្រើរើសទៅតាមទីតាំងនីមួយៗដែលយើងចង់បាន អាចឆ្លងខេត្តក៏បាន ឆ្លងប្រទេសក៏បានដែរ ហើយសម្រាប់ខេត្តនីមួយគឺយើងអាចប្តូរឈ្មោះដោយខ្លួនឯងក៏បាន ឬក៏ប្តូរជា icon ក៏បាន។ បន្ទាប់ពីកំណត់ហើយវានឹងបង្កើតជាចលនា Animation ឲ្យយើងតែម្តងមិនចាំបាច់វែងឆ្ងាយទេ។

1 

2, Travelboast

សម្រាប់អេបទី២នេះគឺកាន់តែងាយស្រួលទៅទៀត ពេលដែលចូលប្រើគឺអ្នកនឹងឃើញគេដាក់ថា Start Point និង Destination មានន័យថាចំណុចចាប់ផ្តើមនិងកន្លែងដែលយើងត្រូវទៅ។

ចំពោះទិសដៅរបស់វាគឺយើងអាចជ្រើរើសរូបឲ្យវារត់បានដូចជារូបឡាន រថភ្លើងឬទូកជាដើម អាស្រ័យលើយើងពេញចិត្តមួយណា។ មិនតែប៉ុណ្ណោះសម្រាប់ខ្សែទិសដៅក៏យើងអាចធ្វើការពត់វាឬក៏ប្តូរពណ៌ក៏បានដែរ បន្ទាប់ពីកំណត់រួចហើយក៏អាច Save វាបានបាន។

 2

សម្រាប់អេបទាំងពីរនេះគឺអ្នកទាំងអស់គ្នាអាចទាញយកមកប្រើប្រាស់បានទាំង Android និង iOS ពុំត្រូវការបង់លុយនោះទេគឺប្រើបានដោយ Free តែម្តង។

អត្ថបទដោយ៖ រិន​ មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia