ហ្វាល់ឯកសារទំហំធំៗពេក ពិបាករកកន្លែងផ្ញើ មកដឹងកន្លែងមួយនេះអាចផ្ញើហ្វាល់ទំហំ 50GB ដោយ Free
Makara Rin
NOVEMBER 29 2024
គន្លឹះល្អៗ
154 views
1 min read

បងប្អូនមួយចំនួនគឺតែងតែប្រើប្រាស់ Telegram ដើម្បីទំនាក់ទំនងនិងផ្ញើឯកសារទៅវិញទៅមក​ប៉ុន្តែអ្វីដែលជាបញ្ហា ប្រសិនបើអ្នកប្រើប្រាស់ Telegram ដោយមិនបង់ថ្លៃ​ នោះអ្នកអាចផ្ញើឯកសារផ្សេងៗបានត្រឹមតែទំហំតែ 2GB ទេ ផ្ញើលើសទំហំនេះគឺមិនបានទេ។ ម៉្យាងទៀតប្រសិនបើអ្នកចាយលុយបង់ប្រចាំខែក៏យើងនៅតែអាចទទួលបានទំហំនៃការផ្ញើមានកំណត់ដដែល។

ក្រៅពីនេះក៏នៅមានជម្រើសផ្សេងទៀតដែរក្នុងការផ្ញើប៉ុន្តែភាគច្រើនយើងអាចផ្ញើបានក្នុងទំហំតូចដូចគ្នា ដូច្នេះបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់វេបសាយមួយនេះ​ដែលវាអនុញ្ញាតឲ្យយើងធ្វើការផ្ញើរហ្វាល់ឯកសារផ្សេងៗក្នុងទំហំធំរហូតដល់ទៅ 50GB ជាពិសេសគឺវាមានល្បឿនថែមទៀត។

 របៀបប្រើ

  • ចូលទៅកាន់វេបសាយ SwissTransfer 
  • ចុចលើសញ្ញាលេខបូកដើម្បីបញ្ចូល File ដែលចង់ផ្ញើ
  • ចុចលើពាក្យ Link នៅផ្នែកខាងស្តាំរួចចុច Transfer
  • បន្ទាប់ពីផ្ញើរួចគ្រាន់តែធ្វើការ Copy Link ដែលបានផ្ញើទៅឲ្យគេជាការស្រេច

Features Image 1

Features Image 2

 

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia