ឡូយមែន! Telegram ចេញមុខងារថ្មី អ្នកចូលចិត្តវីដេអូក្នុង Telegram ពេញចិត្តស្តូក
Makara Rin
NOVEMBER 1 2024
គន្លឹះល្អៗ
990 views
1 min read

ថ្មីៗនេះ Telegram បានប្រកាសចេញមុខងារថ្មី ដែលអាចឲ្យអ្នកប្រើប្រាស់អាចមើលវីដេអូដូចនៅលើ YouTube បានដែរ ពោលគឺអាចធ្វើកំណត់គុណភាពជាដើម។ លើសពីនេះទៅទៀត Telegram ក៏បានបន្ថែមមុខងារផ្សេងៗជាច្រើនទៀតដើម្បីជួយមើលវីដេអូនឹងការផ្ញើសារជាដើម។

Video Quality

មុខងារទី១ទាក់ទងទៅជាមួយនឹង Video Quality ដែលមុងារនេះវាអាច Select គុណភាពវីដេអូដោយអូតូ ទៅតាមកម្រិតសេវាអិនធឺណេតរបស់យើង មានន័យន័យថាប្រសិនបើអិនធឺណេតរបស់យើងរាងខ្សោយ អ៊ីចឹងវានឹងរើសគុណភាពល្មម តែបើអិនធឺណេតខ្លាំងវារើសឲ្យម៉ាកប់តែម្តង ដើម្បីកុំឲ្យយើងរង់ចាំយូរក្នុងមើលវីដេអូ

ប៉ុន្តែវាក៏បន្ថែមមុខងារមួយទៀតគឺ យើងអាចធ្វើការរើស Quality គុណភាពវីដេអូដោយខ្លួនឯងបានថាយើងចង់បានដល់កម្រិតណា ដូចជាមួយនឹងការមើលវីដេអូនៅលើ YouTube ដែរ។

1

Adjusting Playback Speed

សម្រាប់មុខងារទី២នេះ គឺទាក់ទងជាមួយនឹងការសារវីដេអូ ដូច្នេះសម្រាប់ការសារហ្នឹងយើងគ្រាន់តែដាក់ដៃលើវីដេអូអូសទៅឆ្វេង អូសទៅស្តាំ ទៅវានឹងបង្កើន បន្ថយ Speed ទៅតាមហ្នឹងហើយ ប៉ុន្តែនៅលើ Android យើងអាចចុច Double Tab ធម្មតា។

2

Add Media 

មុខងារទី៣គឺ អនុញ្ញាតឲ្យយើងធ្វើការបន្ថែម Media File ចូលនៅក្នុងសារជាអក្សរ ក្នុងករណីយើងភ្លេចគឺមិនចាំបាច់លុបចោលផ្ញើរម្តងទៀតទេ  គ្រាន់តែ Edit បន្ថែមទៅជាការស្រេច។ 

3

Edit Times tame

សម្រាប់មុខងារចុងក្រោយនេះគឺទាក់ទងជាមួយនឹងការបង្ហាញម៉ោង ពេលវេលានៅលើសារណាដែលយើងបានធ្វើការ Edit ដូច្នេះប្រសិនបើយើងកែរ ច្រើនដងវានឹងលោតបង្ហាញពេលវេលាជាក់ឲ្យយើងឃើញតែម្តង។

4

អត្ថបទដោយ៖ រិន​ មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia