ឡូយណាស់! វេបសាយ AI មួយនេះអាចបង្រៀនជំនាញ 3D Animation ដោយមិនគិតលុយ
Makara Rin
NOVEMBER 19 2024
គន្លឹះល្អៗ
91 views
1 min read

ជំនាញធ្វើចលនា 3D ឬក៏ហៅថា 3D Animation បច្ចុប្បន្នកំពុងតែមានតម្រូវការច្រើន មិនតែប៉ុណ្ណោះជំនាញមួយនេះក៏អាចឲ្យអ្នកទាំងអស់គ្នាទាញចំណូលពីវាបានខ្ពស់ផងដែរ។ លើសពីនេះទៅទៀត សម្រាប់ជំនាញមួយនេះបច្ចុប្បន្នក៏មានវគ្គសិក្សាច្រើនដែរទៅតាមកម្រិតផ្សេងៗ ដោយឡែកប្រសិនបើអ្នកទាំងអស់គ្នាទើបតែចាប់ផ្តើម ហើយចង់ស្វែងយល់ដោយខ្លួនឯងទុកធ្វើជាគ្រឹះគឺអាចចូលទៅប្រើប្រាស់និងរៀនពីវេបសាយមួយនេះបាន។

សម្រាប់វេបសាយមួយនេះមានឈ្មោះថា Spline ដែលវាជាវេបសាយមួយកំពុងពេញនិយាយសម្រាប់អ្នកចង់ធ្វើ 3D Animation ដោយវាមាន Tool ច្រើនសម្រាប់ប្រើប្រាស់  មានមុខងារច្រើន ជាពិសេសគឺមុខងារ AI។ មិនតែប៉ុណ្ណោះ កិច្ចការដែលយើងធ្វើនៅក្នុង Spline នេះគឺយើងអាចប្រើប្រាស់វានៅក្នុងអេបទូរស័ព្ទ វេបសាយ ឬក៏ដាក់ក្នុង VR ជាដើម។

64760069e93084646c9eeb6f 63ce8a8edddbf074ff06c604 Interface Spline Design 3D

Editor Download ចំពោះការប្រើប្រាស់ អ្នកទាំងអស់គ្នាគ្រាន់តែធ្វើការចុះឈ្មោះជាមួយនឹង Email បន្ទាប់មកអាចប្រើបានហើយ ដោយនៅក្នុងនេះគឺយើងអាចរៀនតាមរយៈគម្រូរគេដែលមានស្រាប់ក៏បាន រៀនបង្កើតថ្មីខ្លួនឯងក៏បាន លើសពីនេះទៅទៀតអ្នកទាំងអស់គ្នាអាចចូលទៅកាន់ Tutorial ដើម្បីមើលមេរៀនផ្សេងៗក៏បានដែរ ដោយមេរៀននៅក្នុងនេះគឺបង្ហាញពីរបៀបក្នុងការប្រើប្រាស់ ការបង្កើត ទៅតាម Object នីមួយៗដែលចង់បង្កើត។

Untitled 5

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia