អំពល់ទុក្ខមែន! ក្រុមហ៊ុនមេរបស់ Tik Tok យក Intern ចូលធ្វើការមិនបានប៉ុន្មានធ្វើឱ្យខូច AI ក្រុមហ៊ុន ល្បីថាខាតរាប់លាន$
Sakada Techie
OCTOBER 23 2024
អាជីវកម្ម 4.0
174 views
2 mins read

ចាំខ្លួនឯងកាលចូលធ្វើការដំបូងយ៉ាងណាទេ ហើយគិតថាខ្លួនឯងធ្លាប់ស៊យនៅកន្លែងការងារកម្រិតណា? គិតមួយសន្ទុះបឺតកាហ្វេមួយញ៉ិប ទប់អារម្មណ៍ ព្រោះការងារដំបូងរបស់អ្នកប្រហែលមិនស៊យដូច បុគ្គលិកហាត់ការម្នាក់នេះទេ ព្រោះគាត់គាត់ទើបតែបង្កើតស្តង់ដារថ្មីនៃភាពស៊យនៅកន្លែងការងារ។

ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានបណ្តេញបុគ្គលិកហាត់ការដ៏អភ័ព្វម្នាក់ ចំពោះអ្វីដែលពួកគេពិពណ៌នាថាជា "ការរំខានដោយចេតនា" ដល់ការបណ្តុះបណ្តាលម៉ូដែល AI មួយរបស់ពួកគេ មានន័យថាគាត់បណ្ដាលឱ្យការហ្វិកហាត់ AI របស់ក្រុមហ៊ុន Bytedance ជួបនឹងបញ្ហា។

ព័ត៌មានចចាមអារ៉ាមបានចាប់ផ្តើមផ្សព្វផ្សាយនៅចុងសប្តាហ៍អំពីទំហំនៃការខូចខាត ដោយមានការអះអាងដ៏សម្បើមមួយចំនួនថាការខូចខាតមានតម្លៃរាប់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ByteDance បានឆាប់ចេញមកបញ្ឈប់ការនិយាយនោះ ដោយហៅព័ត៌មានទាំងនោះថា "លើសពីការពិត និងមិនត្រឹមត្រូវ"។ ដូច្នេះ ប្រហែលជាមិនមហន្តរាយដូចដែល ដំណឹងបែកធ្លាយ បានលើកឡើងនោះទេ ប៊ុន្តែក៏នៅតែមិនល្អដែរ។

យ៉ាងនេះជារឿងដែលកើតឡើង៖ បុគ្គលិកហាត់ការនោះកំពុងធ្វើការជាមួយក្រុមបច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្ម មិនមែនជា AI Lab កម្រិតខ្ពស់ដែលនៅពីក្រោយបច្ចេកវិទ្យាសំខាន់ៗមួយចំនួនរបស់ ByteDance ដូចជាកម្មវិធីជជែក Doubao របស់ពួកគេទេ។ សម្រាប់អ្នកដែលមិនទាន់យល់ច្បាស់ Doubao គឺជាម៉ូដែល AI ដ៏ពេញនិយមរបស់ប្រទេសចិន ហើយជារឿងសំខាន់ណាស់។ ByteDance បានឆាប់បញ្ជាក់ច្បាស់ថា បុគ្គលិកហាត់ការនោះមិនមានទំនាក់ទំនងអ្វីជាមួយផ្នែកនោះទេ។

"បុគ្គលនោះគឺជាបុគ្គលិកហាត់ការជាមួយក្រុមបច្ចេកវិទ្យា[ផ្សព្វផ្សាយពាណិជ្ជកម្ម] ហើយគ្មានបទពិសោធន៍ជាមួយ AI Lab ទេ" ក្រុមហ៊ុននេះបាននិយាយ ដោយបញ្ជាក់ឱ្យច្បាស់ថារបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយណាដែលលើកឡើងថានេះជាវិបត្តិ AI ដ៏ធំមួយគឺ ពិតជាមានការបំផុសលើសពីការពិត។

សម្រាប់អ្នកដែលកំពុងព្រួយបារម្ភអំពីផលិតផល AI របស់ ByteDance ដែលរងផលប៉ះពាល់ សូមដកដង្ហើមធូរស្រាល។ ByteDance និយាយថាគម្រោង AI សំខាន់ៗរបស់ពួកគេទាំងអស់ រួមទាំងម៉ូដែលភាសាធំៗរបស់ពួកគេ នៅតែបន្តដំណើរការទៅមុខយ៉ាងពេញទំហឹង។ គ្មានការខូចខាតធំដុំដល់ប្រព័ន្ធ AI របស់ពួកគេទេ ហើយពិតជាគ្មានការខាតបង់ ១០ លានដុល្លារ (៧,៧ លានផោន) ដូចដែលអ្នកខ្លះបានអះអាងនោះទេ។

បន្ទាប់ពីការពិនិត្យមើលការហាត់ការដ៏តានតឹងបំផុតនៅពេលនោះ ByteDance បានបញ្ចប់បុគ្គលិកហាត់ការនោះនៅខែសីហា ហើយបានប្រាកដថាត្រូវឱ្យសាកលវិទ្យាល័យ និងស្ថាប័នឧស្សាហកម្មរបស់ពួកគេដឹង។ ពិតណាស់វាមិនមែនជាលិខិតណែនាំដែលអ្នកចង់បានទេ។

ទោះបីជាមានបញ្ហាបន្តិចបន្តួចនេះក៏ដោយ ByteDance នៅតែបន្តជោគជ័យក្នុងការលេងហ្គេម AI នេះ។ ក្រៅពី Doubao ពួកគេក៏កំពុងអភិវឌ្ឍឧបករណ៍ថ្មីដ៏ល្អមួយដែលហៅថា Jimeng ដែលអាចបំប្លែងអត្ថបទទៅជាវីដេអូ។ ជាមូលដ្ឋាន គម្រោង AI របស់ពួកគេកំពុងដំណើរការទៅមុខដូចមិនមានអ្វីកើតឡើង។

ដូច្នេះ មែនហើយ - លើកក្រោយនៅពេលដែលអ្នកធ្វើឱ្យកំពប់កាហ្វេ ឬធ្វើឱ្យខូចឯកសារ សូមចងចាំថា៖ យ៉ាងហោចណាស់អ្នកមិនត្រូវបានបណ្តេញចេញដោយសារតែការលេងស្ទើរជាមួយ AI របស់ TikTok

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia